Song Title:ម្លិះលាចាកទង
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. ភ្នំប្រុសភ្នំស្រីដីកំពង់ចាម
ប្រឡាក់ជាប់ស្នាមដានជីវិតខ្ញុំ តំណក់ទឹកភ្នែកលើទន្លេអុំ
បឹងស្នាយស្ដាយម៉ុមម្លិះម្លិះលាចាកទង ។
២. ឱ!ភូមិទួលស្បូវនៅចាំមិនភ្លេច
នៅពេលថ្ងៃលិចម្លិះរួតចាំបង សារិកាសួរមែកសេកសួរបង្គង
សួរហើយបែរខ្នងចំ ចំអកឡកឡឺយ ។
R. គេកាត់ខាន់ស្លាតុលាការដឹង រឿងខ្ញុំស្រីខឹង
កាត់ពាក្យឆ្លងឆ្លើយ ទូកចាកកំពង់គង់ស្រណោះត្រើយ
ទន្លេបិទអើយបោះបង់ភក្ដី ។
៤.កំពង់ដើមពោធិ៍មុខវត្តដីដុះ
ធ្លាប់ឡើងធ្លាប់ចុះធ្លាប់ដឹកដៃស្រី ផ្នូកខ្សាច់កោះប៉ែនដានជើងថ្មីៗ
ទុកជាសាក្សីហៅហៅស្រីវិលវិញ ៕