Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ម្លិះរួត​ភូមិ​ថ្មី

Wat-Phnom CD # 25
អនុស្សាវរីយ៍​បាត់ដំបង​ទី​២

ម្លិះរួត​ភូមិ​ថ្មី

Artist: ស៊ីន ស៊ីសាមុត

First Verse: កាល​រដូវ​ប្រាំ​ដី​រាំង​ដី​ស្ងួត ⁣បង​ដើរ​ស្ទើរ​ឆ្កួត​ស្កាត់​រក​ជីវ៉ា

Lyric

១) . កាលរដូវប្រាំងមេឃរាំងដីស្ងួត បងដើរស្ទើរឆ្កួតស្កាត់រកជីវ៉ាអើយ ជីវិតស្នេហ៍មួយ ស្មើត្រួយសង្ខារ ព្រោះអូនម៉ារ៉ាដែលបងបេតី។

២) . ទឹកឡើងពេញប្រៀបដីទាបលិចផ្លូវ បងរកផ្ទះពៅព្រែកត្នោតភូមិថ្មីអើយ ឆ្នាំនេះទឹកធំ លិចក្រោមផ្ទះស្រី ម្តាយអូនលើកកីដាក់ត្បាញលើផ្ទះ។

បន្ទរ) . បងអុំទូកតូចលួចមើលម៉ារ៉ា ឃើញអូនក្រងផ្កាទុកបូជាព្រះ អូនអង្គុយត្បាញបង្ហាញរាងច្បាស់ ដូចខែលួចរះ ក្បែរមាត់បង្អួច។

៤) . ម្លិះរួតភូមិថ្មីដីច្បារអំពៅ ក្លិនម្លិះក្រឡៅបងស្នេហ៍លាក់លួច ទឹកលិចជ្រៅហើយ បងទ្រាំហែលរួច ព្រោះចិត្តបងគួច លួចស្នេហ៍ម៉ារ៉ា ។

YouTube Video