Song Title:ម្លប់ស្នេហ៍ដើមស្រឡៅ
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. (ស) ក្អែកខ្មៅបូលយំលើភ្នំផ្កាយព្រឹក
សំឡូតអូននឹករលឹកអូរដា
ស្នឹងស្ដៅត្រែងត្រាកជីសាកទ្រូងខ្លា
បល្ល័ងជលសាបុស្បាផ្កាព្រៃ។
២. (ប) យើងនាំគ្នារត់កាត់ភ្នំដំបង
កំពង់ចម្លងក្រងម្កុដស្នេហ៍ថ្មី
ស្រឡៅស្រឡូនភ្នំកូនដំរី
សន្សើមជោគដីដៃអូនជាខ្នើយ។
៣. (ស) ត្រកួនព្រលិតចិត្តដូចតែគ្នា
ស្មោះនឹងស្នេហាពុំដែលកន្ដើយ
(ប) បងនឹងពុះពារលុះត្រាដល់ត្រើយ
អូនកុំព្រួយឡើយណាស្រស់ពាលពៅ។
៤. (ប) ចង្រិតស្រែកច្រៀងចម្រៀងអភ័ព្វ
មន្តស្នេហ៍ព្រៃគុបម្លប់ដើមស្រឡៅ
(ស) អូនលក់បេះដូងជូនទ្រូងប្រុសពៅ
ពេលនេះតទៅយើងបានសុខអើយ។
បន្ទរ ៤.