Song Title:ម្លប់សេដាកោះថ្មី
Artist: ស៊ីន ស៊ីសាមុត
Genre: Bossa Nova
Lyric
១. ឱ!ម្ចាស់ទូកអើយចម្លងខ្ញុំផង
ខ្ញុំមានបំណងទៅកាន់កោះថ្មី
ហួសក្បាលកោះប៉ែនបងឃើញផ្ទះស្រី
ផ្ទះក្បឿងខ្នងបី ក្រោមម្លប់សែដា។
២. កាលពីឆ្នាំមុនផលបុណ្យយើងមាន
បានធ្វើសីលទានដង្ហែរអង្គផ្កា
អូនស្ដាប់លោកទេសរឿងមេទ្រីបា
រោងបុណ្យធម៌អាថ មិនហ៊ានសួរស្រី។
៣. ច្រាំងអើយកុំបាក់ ទម្លាក់រូបខ្ញុំ
ព្យុះអើយកុំធំចាំទូកបុកដី
ទូកបងក៏តូចច្រវាក៏ខ្លី
ចម្លងភក្ដីឲ្យបានជួបពៅ។
៤. ឱ!កោះសំរឹទ្ធ ខិតឲ្យជិតមក
ខែទឹករលកបាក់ច្រាំងសែនជ្រៅ
ផ្គរលាន់គ្រុមៗដូចមាត់ម៉ុមហៅ
ថ្ងៃលិចផុតទៅបងនៅឆ្ងាយស្រី។
បន្ទរ៖ ៣ ៤
សម្គាល់៖ សូមកែចំណងជើង ពី "ម្លប់សេដាកោះថ្មី" ទៅជា "ម្លប់សែដាកោះថ្មី" ផង។