Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ម្លប់​ដូង​ទី​ដប់

Artist: ស៊ីន ស៊ីសាមុត

Genre: Slow

Lyric

១. មើល​ស្ទឹង​សង្កែមើល​ខ្សែ​ទឹក​ហូរ
ត្រពាំង​​វត្ត​ពោធិ៍លាយ​នឹង​ជំនោរ​ថ្ងួចថ្ងូរ​ផ្ដាំ​ទឹក​ជំនន់
រៃ​យំ​ទ្រហឹងលា​ស្ទឹង​កវី​និពន្ធ
សូរិយា​ទោរទន់ពួន​ក្រោយ​ផ្ទះ​ស្រី។

២. ដើម​ដូង​ទី​ដប់ម្លប់​គ្រប​មាត់​ស្ទឹង
បង​ឈរ​ស្ងៀម​ធ្មឹងឈរ​ចាំ​ព្រលឹង​​ស្ងាត់​ឈឹង​លុះលង់​រាត្រី
អូន​ភ្លេច​វាចាដែល​បាន​សន្យា​ពី​ថ្ងៃ
ថា​ម៉ោង​ប្រាំបីស្រី​មក​ជួប​បង។

៣. ឥឡូវ​បាត់​សូន្យដូច​ក្បូន​រសាត់
ទឹក​គួច​សំណាត់ហូរ​លឿន​កន្លង
បុណ្យ​ផ្កា​វត្ត​ពោធិ៍នៅ​មិន​ទាន់​ឆ្លង
មិន​គួរ​នួនល្អងប្រែ​ខ្នង​សូន្យ​សោះ។

៤. ភ្លេង​ការ​គ្រឹម​ៗពី​ទួល​តាឯក
ក្លាយ​​ពី​​​ខ្លងខែកនារី​ពស់​​វែកបិទ​ភ្នែក​រៀបការ​នឹង​ប្រុស
បង​ឈរ​មាត់​ស្ទឹងប្រឹង​យំ​រងំ​ក្នុង​ពោះ
លា​ស្រី​​ស្រោម​​ងោះឈ្មោះ​​ក្នុង​ជា​ខ្លា។

បន្ទរ ៤.

English