Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ម្ចាស់​ត្បូង​កណ្ដៀង

Artist: រស់ សេរីសុទ្ធា

Genre: Bolero Lent

Lyric

១. ម្ចាស់ត្បូងកណ្ដៀងច្រៀងថាស្ម័គ្រ អូនចង់ឃើញភ័ក្រ្តនាក់រាល់ពេលយប់ថ្ងៃ ឱ ម្ចាស់សំនៀងច្រៀងលួងលោមចិត្តស្រី សំឡេងភក្ដីបរតាំងស៊ូ។ ២. អូនជាកុលាបដុះក្បែរភ្នំ ក្រែងមិនស័ក្ដិសមប្រុសទទួលជាគូ តែចិត្តអូនវិញដូចចន្ទនិងរាហូ តែឃើញយូរៗសែនសៅហ្មង។ ៣. ឱ ម្ចាស់ចម្រៀងសម្ដីឯក សូមជួយលរំលែកចិត្តអូនផង នឹកណាស់ខ្វល់ណាស់ព្រោះតែបង កម្មអ្វីមកចងពៀរច្នេះណា ៤. អូនជាអ្នកទោសដួងចិត្តបង កាមទេពចាប់ចងហើយវាយដំឱរា ទឹកភ្នែកម្នាក់ឯងគេងហើយសួរចិត្តថា ខ្ញុំមានវាសនាបានបងទេ។ បន្ទរ ៣.

English