Song Title:មេម៉ាយបីដង
Artist: ប៉ែន រ៉ន
Genre: roamvong
Lyric
១. កាលខ្ញុំអាយុ១៦
ស្រាប់តែម៉ែឲ្យខ្ញុំមានប្ដី
ពេលនោះហេតុតែខ្ញុំមិនដឹងអី
ដួងចិត្តមិនចង់បានប្ដី ខ្ញុំក៏លែងប្ដីខ្ញុំទៅ
ខ្ញុំត្រូវមេម៉ាយ មេម៉ាយមួយដង
ដប់ឆ្នាំកន្លងមានប្ដីម្ដងទៀត។
២. ពេលនោះខ្ញុំចេះសព្វអ្វីៗ
តែវាទាស់តែប្ដីទីពីរនោះចាស់
ម៉្លោះហើយខ្ញុំចេះតែដើរចោលផ្ទះ
ប្ដីខ្ញុំព្រួយចិត្តណាស់ គាត់ចាស់គាត់ឈឺខូចទៅ
ខ្ញុំត្រូវមេម៉ាយ មេម៉ាយពីរដង
ច្រើនឆ្នាំកន្លងមានប្ដីម្ដងទៀត។
៣. ពេលនោះខ្ញុំអាយុ៣១
ប្ដីក្រោយគេអាយុ២៥
ខ្ញុំស្រឡាញ់ថ្នមគេបានតែ១ឆ្នាំ
ស្រាប់តែមានកម្ម ប្ដីក្មេងនោះលែងខ្ញុំទៅ
ខ្ញុំត្រូវមេម៉ាយ មេម៉ាយបីដង
ឥឡូវសៅហ្មងអស់ប្ដីហើយខ្ញុំ។
បន្ទរ ២.