Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:មេឃ​ខ្មៅ​ងងឹត

Artist: ម៉ៅ សារ៉េត

Genre: Slow

Lyric

១. មេឃខ្មៅងងឹត សម្លឹងមើលចិត្ត ចិត្តឥតមេត្តា
បុប្ផាមួយទង ខំប្រាថ្នាផ្សង សូមផ្ញើវាសនា។

២. មេឃខ្មៅងងឹត សម្លឹងពិនិត្យ ចិត្តឥតខ្លឹមសារ
ជាតិជាមេអំបៅ ស្លាបពណ៌ឆ្អិនឆ្អៅ អួតតែភាពសង្ហា។

៣. មេឃអើយៗមេឃ កុំដៀលខ្លាំងពេក ខ្ញុំស្ទើរបែកឱរា
មេត្តាអាណិត ដល់ចិត្តខ្ញុំឈឺផ្សា ក្រោមភក្ដីភាពបរិសុទ្ធ។

៤. មេឃខ្មៅងងឹត សូមកុំបាំងបិទ ចិត្តកាយស្នេហា
មេឃមាសមេឃប្រាក់ មេឃសក្ដិបុណ្យអើយ អាណិតខ្ញុំផង។

បន្ទរ៖ ៤

English