Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:មេឃ​ខ្ពស់​ដី​ទាប

Artist: រស់ សេរីសុទ្ធា

Genre: Bossa Nova

Lyric

១. សន្សំចិត្តចាំច្រើនឆ្នាំច្រើនខែ
សន្សំចិត្តស្នេហ៍ស្នេហ៍ជាងភក្ដី
មិនគួរកម្មក្រាស់ដូចនាងកង្រី
ស្នេហ៍ត្រូវប្រល័យក្ស័យទាំងក្ដីស្មោះ។

២. រឿងខ្ញុំមិនខុសសោះពីរឿងព្រេង
ខ្ញុំព្រាត់វង្វេង ត្រូវគ្នាទាំងអស់
ប្រុសព្រានថ្លើមខ្មៅ ឲ្យស្រីស្រណោះ
ឲ្យខ្ញុំវីវក់រស់សែនកំព្រា។

៣. ផ្គរអឺយកុំលាន់ នាំឲ្យខ្ញុំឮ
ផ្កាយអឺយកុំភ្លឺរះក្បែរចន្ទ្រា
ថ្ងៃអឺយកុំរះចាំងលើពសុធា
ខ្ញុំលែងត្រូវការអ្វីៗទាំងអស់។

៤. ខ្ញុំចង់តែសូន្យៗឲ្យដូចខ្យល់
ទើបផុតកង្វល់ ខ្វល់រឿងស្រណោះ
ស្នេហ៍ខ្ញុំឥតន័យ ឥតអ្វីទាំងអស់
មេឃខ្ពស់ដីទាប ចាប់ម្ដេចនឹងបាន?។

បន្ទរ៖ ៣-៤

English