Song Title:មើលឫកប្ដីខ្ញុំ
Artist: រស់ សេរីសុទ្ធា
Genre:
Lyric
១. ព្រះអើយ!ភ័យណាស់បាត់ប្តី (២ដង)
មួយព្រឹកទល់ថ្ងៃមិនដឹងទៅណា
ខំដើររកគ្រប់ទិសា (២ដង)
មិនដឹងទៅណាបាត់ដំណឹងសូន្យ។
២. អស្ចារ្យមើលឫកលោកប្តី (២ដង)
ខំរកស្ទើរក្ស័យនៅឈ្ងោកក្តារអុក
ប៉ិនណាស់ខាងដើរសំកុក (២ដង)
រិះរកលេងអុកភ្លេចកូនប្រពន្ធ។
៣. ទៅផ្ទះឬក៏មិនទៅ (ពីរដង)
តែនាំឱ្យក្តៅប្រយ័ត្នខានបាយ
ខ្ញុំស្ងៀមកុំសើចសប្បាយ (២ដង)
តែក្តៅក្រហាយច្បាស់ជាក្រៅរបង។
បន្ទរ៖ ១ ៣