Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:មើល​កូន​ខ្ញុំ​ផង

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១ - កូនអើយកុំយំ ប៉ាសូមលាកូនសិនហើយ លាហើយៗ នៅឲ្យបានស្បើយណាស្ងួន
ធ្វើម្ដេចជីវិតត្រូវព្រាត់ពីកូន ទាំងយប់ស្ងាត់សូន្យ អនិច្ចាឱ!កូនបៅដោះអ្នកណា
២ - មើលកូនខ្ញុំផង ដៃខ្ញុំគេចងជាប់ហើយ ឱះឱ!មិត្តអើយ ខ្ញុំមិនភ្លេចឡើយគុណអ្នក
ស្ដាយណាស់ព្រាត់ប្រាសខានបានយល់ភក្ត្រ ជីវិតអួលអាក់ ច្រវាក់ដាក់ខ្ញុំខ្ញុំគ្មានទោសសោះ
បន្ទរ - ស្ដាយអាណិតកូនស្រីតែមួយ ប៉ាលែងបានជួយចិញ្ចឹមទៀតហើយអើយ ឱ!ព្រលឹងប៉ាអើយ
នេះហើយគឺកម្មប្រចាំជីវិត ឲ្យដួងចិត្តចុកផ្សា អ្នកណាក៏ជួយមិនបាន អស់ហើយសុខសាន្តសិរី
៣ - ក្ដៅចិត្តជាងភ្លើង នឹកឡើងក្ដៅឡើងៗ ដោយស្រីចិត្តភ្លើង បង្កជារឿងពេញផ្ទះ
ខ្ញុំខំសាងល្អតែបានកម្មក្រាស់ យកគុកធ្វើផ្ទះ ខ្ញុំសូមសំពះខ្លាចជីវិតហើយ

English