Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:មួយ​ច្រមុះ​ឥឡូវ

Artist: អ៊ឹង ណារី

Genre:

Lyric

(១) . ធ្វើមុខអញ្ចឹង ខឹងឫយ៉ាងណា ? សូមអូនមេត្តា វាចារប្រាប់ផង ធ្វើមាត់អូចៗបែបលួចជេរបង យូរៗខុសម្តងខឹងបងធ្វើអ្វី ?
(២) . រូបល្អអញ្ចឹងខឹងរឹតតែស្រស់ ខឹងចុះៗឱ្យអស់ចិត្តស្រី ខឹងឱ្យយូរទៅណាពៅពិសី ចង់ខឹងដប់ថ្ងៃក៍មិនអីដែរ។

(បន្ទរ) . ខឹងចុះនួនល្អងបងសុំគយគន់ មើលឱ្យឆ្អែតឆ្អន់ស្រីតន់តូចស្នេហ៍ កុំអាលឈប់ខឹងព្រលឹងមាសមេ រៀមកំពុងតែឈ្លក់នឹងសម្រស់។

(៤) . ញញឹមអញ្ចឹងបែបអស់ខឹងហើយ សុំភ្លៅធ្វើខ្នើយកើយសងកំហុស ផែនថ្ពាល់ស្រីមុំនៅក្រហមស្រស់ ដាក់មួយច្រមុះឱ្យស្ទុះឥលូវ ។

English