Song Title:មួយកំផ្លៀងអនុស្សាវរីយ៍
Artist: ស៊ីន ស៊ីសាមុត
Genre: Saravann
Lyric
(គ្រហ៊ឹម) (ស) ឱ ! ផ្កាអើយ ផ្ការីកហើយ ផ្កាអើយប្រយ័ត្នកន្លង់ក្រេបចោល ...
(ប) ស្អាតណាស់! ល្អណាស់! ស្រស់ណាស់លោកអើយ!
ឃើញហើយខូចចិត្ត គេងមិនលក់ គេងមិនលក់ មួយជីវិត!
១. (ប) ហ្អា៎ក ! ជាមនុស្សឬទេវតា
នៅឋានណាមិនដែលឃើញសោះ
ស្រស់អើយសែនស្រស់
បុរសណាមួយ ឃើញហើយមិនខូចចិត្ត។
២. ស) នែ៎ ! ស្គាល់គេពីកាលណា?
ចោលនេត្រាសម្លឹងតែស្រី
(ប) សូមតែកែវប្រណី (ស) រឿងអ្វី រឿងអ្វី ?
(ប) ស្នេហ៍ស្រីខូចចិត្តហើយ។
៣. (ប) អូនអ្ហើយស្រមោចគង់មានគូវា
ស្នេហា អ្នកណាគេចបាន
ក្នុងលោកនេះគឺគ្មាន
កល្យាណព្រមស្នេហ៍បងទៅ។
៤. (ស) នែ៎ ! ថ្លង់ណាស់លោកអើយ
ខ្ញុំមិនចង់ឮឡើយស្នេហា
(ប) ខ្ពើមណាស់ឬជីវ៉ាពាក្យថាស្នេហា
ស្នេហាមួយជីវិត។
(ប្រុសពោល)នែ៎ ប្រយ័ត្នមានបាបទៅជាតិមុខណា៎ បុរសម្នាក់ដែលខំលួចស្រលាញ់អូន តែអូនមិនអាណិត តើគេកើតទុក្ខយ៉ាងណា ? ក្នុងលោកនេះមានទេពធីតាចិន្តាកិណីដែរហ្ន៎ ?
(ស្រីពោល)អ្នកណាចិន្តាកិណី ?
(ប្រុសពោល )អ្នកដែលកំណាញ់នឹងពាក្យថាស្នេហាហ្នឹងណា៎ !
៥. (ស) នែ៎ ! កុំព្រហើនពោលពាក្យស្នេហា
(ប) មេត្តា មេត្តាណាពៅ
(ស) ថយចេញភ្លាមទៅ
(ប) បងស៊ូនៅពៅអើយព្រោះតែស្នេហា។
(ស្រីពោល) ស្នេហា! ហ៎ក! យកទៅមួយកំផ្លៀងនែ៎!
៦. (ប) អ្ហា៎ក! ដៃដល់ម្ល៉េះនាង
មួយកំផ្លៀងអនុស្សាវរីយ៍
តែមិនឈឺទេ ថែមទៀតមកស្នេហ៍
១០០ កំផ្លៀងក៏បាន។
(ប្រុសពោល) ក្រអូបណាស់លោកអើយ ក្លិនដៃអូនដែលនៅជាប់នឹងថ្ពាល់បង .......!!!