Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:មិន​យល់​ទេ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. មិនយល់ មិនយល់ទេ
មិនយល់ទេ មិនយល់ទេ មិនយល់ទេ
ក្ដីស្នេហ៍...ប្រែដូចជាយប់ស្ងាត់សូន្យ
អូនៗៗ បងមិនយល់ទេអូន។

២. មិនយល់ មិនយល់ទេ
មិនយល់ទេ មិនយល់ទេ មិនយល់ទេ
ថង់ស្នេហ៍...ដែលអូនដេររូបបេះដូង
ដាក់ដួងចិត្ត តើអូនគិតយ៉ាងណា?។

៣. ព្រលឹង ខឹងរឿងអ្វីឈប់ស្ដីរកបង
រឿងអ្វី រឿងអ្វី រឿងអ្វីនួនល្អង
អូនស្រាយចំណងស្នេហានៃយើង
ទឹកក្លាយជាភ្លើង បងមិនយល់ទេ។

៤. ឆ្ងល់ណាស់ ឆ្ងល់ម្ល៉េះទេ
ដាំផ្កាស្នេហ៍ប្រែជាដុះជ្រោះទឹកភ្នែក
ឆ្ងល់ពេក... មេឃឯណាដែលគ្មានថ្ងៃ
ឱផែនដី... ឈប់វិលបានឬទេ?។

៥. ខ្យល់អើយ ពពកអើយ
នាំចម្លើយ ហើយឆ្លើយប្រាប់ស្នេហ៍ខ្ញុំផង
ប្រាប់ផង...ថាខ្ញុំនេះ មិនយល់ទេ
តែៗៗ តែខ្ញុំនៅតែនឹក...។

English