Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:មន្ត​ស្នេហ៍​ស្រី​ខ្មៅ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. អូននឹកបងទេ! បងនឹកអូនណាស់ ឬចិត្តស្រីផ្លាស់ភ្លេចនឹកបងហើយ បងចាំមើលផ្លូវតែពៅត្រាណត្រើយ បាត់ដំណឹងសូន្យឈឹងគ្មានឆ្លើយ អូនហ្អើយយ៉ាងណា..។

២. អូនឈឺឬជាឱ្យដំណឹងផង យប់ថ្ងៃចិត្តបងចាំតែអូនទេ... បងផ្តាំតាមខ្យល់បងសួរតាមគេ តើដឹងអូនមកថ្ងៃណាទេ នឹកគ្មានល្ហែចិត្តឡើយ...។

បន្ទរ៖ បងមើលតែមេឃហ៊ឺ.... ថ្ងៃនេះថ្ងៃស្អែកចាំមើលតែផ្លូវ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ បាត់ស្រមោលស្រីខ្មៅ តើពៅមាននឹងបងទេ?...

៣. គេងក៏មិនលក់បក់ក៏មិនល្ហើយ ខ្នើយដែលធ្លាប់កើយក្លាយជាគ្មានន័យ នឹករឿងស្រស់ៗស្រណោះតែស្រី បងមមើកណ្តាលរាត្រី ឃើញតែស្រីដែលបងធ្លាប់ថើប...៕

English