Khmer Oldies

Wat-Phnom CD # 30
អនុស្សាវរីយ៍បាត់ដំបងទី១
ភ្នំតូច ភ្នំធំ
Artist: ស៊ីន ស៊ីសាមុត
First Verse: អូ៎!ហូ៎! ៗៗៗ អូនអើយភ្នំនេះគេហៅ ឱ!ភ្នំអី?
Lyric
(ប-ស) អូ៎!ហូ៎!.. អូ៎!ហូ៎!..........អូ៎!ហូ៎!..........
១. (ប) អូនអើយភ្នំនេះគេហៅ ឱ!ភ្នំអី?
សូមអូនប្រណីស្រីអើយស្រីប្រាប់បងផង (២ដង)
ភ្នំនេះ ភ្នំស្រុកនួនល្អង (២ដង)
អូនអើយប្រាប់ផង
ព្រោះបងចង់ស្គាល់ណាស់ថ្លៃ។
២. (ស) អូនប្រាប់បងបាន បងអើយបងចាំស្ដាប់
អូននឹងឆ្លើយប្រាប់ ស្ដាប់ហើយបងកុំសង្ស័យ (២ដង)
គេហៅភ្នំតូចណាថ្លៃ (២ដង)
នៅខាងស្ដាំដៃថ្លៃអើយគេហៅភ្នំធំ។
៣. (ប) ឱ!ភ្នំទាំងពីរដូចនារី ហើយនិងបង
ទៅណាត្រសង ស្នេហ៍ស្នងដោយក្ដីសុខុម (២ដង)
(ស) រូបបងប្រៀបដូចភ្នំធំ (២ដង)
(ប) ឯរូបស្រីម៉ុមប្រៀបបានភ្នំតូចណាថ្លៃ។
បន្ទរ៖ ១-៣
ជាទីបញ្ចប់៖
(ប-ស) អូ!ហូ!.. អូ!ហូ!..........អូ!ហូ!..........
