Song Title:ភ្ជួរស្រែទាន់ក្ដៅដីយកប្ដីទាន់ក្ដៅចិត្ត
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
(១) បងខំស្កាត់រកស្រស់ពន្លកទាំងយប់ថ្ងៃ (ពីរដង)
ព្រោះចង់បានស្រស់ស្រី ព្រោះតែចិត្តចង់បានស្រស់ស្រី មកថ្នាក់ថ្នមបីបន្លែង
អូនអ្ហើយអូនពៅ អូនកុំនៅយូរម្នាក់ឯង យូរឆាប់ខ្លាចក្រែង ចំបែងពួកប្រុសមើលងាយ។
(២) ប្រហែលអូនហើយកែវអ្ហើយគ្រូបានទាយ (ពីរដង)
ព្រោះអូននៅមេម៉ាយ គ្រូទាយថាគូបងមេម៉ាយ អាណិតឆោមឆាយប្រណី
បាយកកក៏បាយអូនអ្ហើយមេម៉ាយក៏ស្រី អូនកុំគិតអី កន្ទុយបារីក៍ថ្នាំ។
(៣) គិតភ្លាមៗទៅ ពៅអ្ហើយបងចាំ (ពីរដង)
បងសុខចិត្តធ្វើតាម បងសុខចិត្តព្រមតែធ្វើតាម តាមពាក្យបណ្តាំស្រស់ស្រី
អូនអ្ហើយគេថា ភ្ជួរស្រែទាន់ក្តៅដី អូនកុំគិតអី គេថាយកប្តីទាន់ក្តៅចិត្ត។