Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ភព​ដែល​គ្មាន​ស្នេហ៍

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១) ភពដែលគ្មានស្នេហ៏ គឺភពឥតមានរស្មី រស់នៅឥតន័យ គឺរស់នៅបែកពីគ្នា រស់ឥតសង្ឃឹមនៅក្នុងចិត្ត ខ្វះក្តីពិត ដែលប្រាថ្នា តែឯកាក្នុងទ្រូងឥតល្ហែរ ។

២) ពេលអូនកាត់ចិត្ត ឃ្លាតចេញពីរូបបងទៅ អោយបងរស់នៅ ក្នុងភពដែលគ្មានក្តីស្នេហ៏ ចិត្តបងនៅតែទន្ទឹងចាំ ក្តីសង្ឃឹមឥតបែកបែរ រង់ចាំតែភពមានរស្មី ។

បន្ទរ៖ ផែនដីរួមតូច តូចចំពោះបង ព្រោះបងគ្មានពិសី រង់ចាំតែមួយ ចាំលុះរៀមក្ស័យ គ្មានថ្ងៃដែលអាចបំភ្លេច ។

៣) ទោះបីរូបបង ឃ្លាតចាកពីលោកនេះទៅ ក៏ចិត្តបងនៅ ចាំតែរូបស្រីជានិច្ច ជីវិតបងដូចនាវា ព្យុះសង្ឃរាមកពន្លិច ស៊ូតែធ្មេញភ្នែកក្ស័យម្នាក់ឯង ៕

English