Song Title:ភក្ដ្រាស្រទន់
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. គ្រាន់តែបានយល់ស្គាល់ ភក្ត្រា ចិត្តលួចប្រាថ្នា លើស្រី គេងក៏មិនលក់ នឹកៗស្រមៃ ឃើញតែ ភក្រ្ត ស្រី ជាប់នឹងនេត្រា។
២. បងសុំផ្ញើនឹងចរណៃ ពាក្យមួយយ៉ាងខ្លីគឺជាសេចក្តីស្នេហា សូមអូនមេត្តា មេត្តាដល់ចិត្តរៀមផង ដែលបំណង ប៉ងស្នេហ៍តែវលក្ខណ៍ តើអូនព្រមស្ម័គ្រទេពិសី។
៣. ភក្ត្រាស្រទន់មានមន្តស្នេហ៍ ល្អផុតគេក្នុងលោកិយ បើសិនអូនព្រម រួមពិសម័យ ចរណៃកែវកុំព្រួយចិន្តា។
៤. បងសូមច្រៀងចម្រៀងស្នេហ៍ ចម្រៀងបំពេព្រលឹងដែលរៀមស្នេហា បើស្តាប់កាលណា សូមចិន្តាចេះប្រណី សូមចិត្តថ្លៃ ចេះខន្តីសន្តោស ដល់ស្នេហ៍របស់បងផង។