Song Title:ព្រែកឯងអស់សង្ឃឹម
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. ព្រែកឯងនៅឆ្ងាយឃើញដាច់អាល័យ អនុស្សាវរីយ៍ជាប់ដោយរុក្ខជាតិ
ធ្វើម្ដេចនឹងបានឃើញព្រែកឯងទៀត ពិតមែនតែរូបខ្ញុំឃ្លាត តែចិត្តនៅគួចទៅ ។
២. ធម្មជាតិដែលធ្លាប់ញញឹមរាក់ទាក់ ឥឡូវប្រែភ័ក្ត្រទៅជាសត្រូវ
អនុស្សាវរីយ៍ជាប់នៅដោយផ្លូវ គិតថាពីថ្ងៃនេះទៅ លែងឃើញព្រែកឯងទៀតហើយ ។
បន្ទរ. អនុស្សាវរីយ៍ ដែលជាប់គ្រប់ទី ហាក់ដូចឃើញគ្រាថ្មីៗ
ដើមឈើធំៗ មានម្លប់ត្រឈៃ ឮតែសំលេងរៃ យំថ្លែងក្ដីអស់សង្ឃឹម ។