Khmer Oldies

Wat-Phnom CD # 37
កម្រងចម្រៀងជ្រើសរើសចំរុះ
កុំប្រកែកអីអូន
Artist: ស៊ីន ស៊ីសាមុត
Genre: Roamvong Folk
First Verse: នាងស្រីនាងទៅណាអូន មើលគេភ្លេចខ្លួនមិនចេះអៀនសោះ
Lyric
១.(ប) នាងស្រីនាងទៅណាអូន
(ស) មើលគេភ្លេចខ្លួនមិនចេះអៀនសោះ
(ប) នាងស្រីនាងទៅណាអូន
(ស) មើលគេភ្លេចខ្លួនមិនចេះអៀនសោះ
(ប) ខ្ញុំសូមស្ម័គ្រស្រីដោយស្មោះ
ខ្ញុំសូមស្ម័គ្រស្រីដោយស្មោះ
(ស) ណ្ហើយថយចេញចុះ
(ប) ប្រុសបងសូមស្នេហ៍
(ស) ខ្ញុំមិនស្ម័គ្រទេប្រុសបង
(ប) នួនល្អងសូមកែវអាណិត
(ស) កុំមកជិតខ្ញុំមិនត្រូវការ។
២. (ប) បើអូនសុខចិត្តព្រមស្នេហ៍
(ស) ខ្ញុំខ្លាចឪម៉ែគាត់វាយគាត់ចង
(ប) បើអូនសុខចិត្តព្រមស្នេហ៍(ស) ខ្ញុំខ្លាចឪម៉ែគាត់វាយគាត់ចង
(ប) បើវាយ ឲ្យវាយបងផង
បើវាយ ឲ្យវាយបងផង
(ស) ទេ ទេ ប្រុសបង
(ប) នួនល្អងកុំព្រួយ
(ស) មិនប្រថុយ ទេប្រុសបង
(ប) ស្នេហ៍ស្នងកុំប្រកែកអី
(ស) មិនបេតីទេ ណាបងអឺយ។
សាដើម ៖(១ – ២)
