Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ព្រួយ​របស់​បង

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. ពេលយប់ក៏ព្រួយពេលថ្ងៃក៏ព្រួយ
បងរលឹកនឹកតែអូនមួយ
រលួយចិន្ដាទៅហើយ
អូននៅម្នាក់ឯង ម្នាក់ឯងគ្មានបងឆ្លងឆ្លើយ
តើអផ្សុកយ៉ាងណាអូនអើយ
អូនអើយបងអាណិតណាស់។

២. បងជឿជាក់ហើយថាអូនភក្ដី
តែចិត្តបងចេះតែលួចភ័យ
ខ្លាចស្រីថ្ងៃក្រោយភ្លេចបង
បងយល់អញ្ចឹងកុំខឹង កុំខឹងណាកែវនួនល្អង
ព្រោះស្រឡាញ់ពេកទេស្នេហ៍ស្នង
ទើបជឿផងភ័យផងណាអូន។

៣. ស្ដាយមិនបានរស់ជាមួយគ្នា
ជួបមួយគ្រាៗរួចលាព្រាត់គ្នាទីទៃ
បងដូចសុរិយា អូនដូច..ផែនដី
ជួបគ្នាតែពេលថ្ងៃរាត្រីមកដល់បែកគ្នា។

៤. បងព្រួយខ្លាចអូនឈឺថ្កាត់ពេលយប់
បងព្រួយមែនស្បថម្រាមដៃដប់
យល់សប្ដិឃើញតែអូនទេ
ឮផ្គរគ្រហឹមគ្រឹមៗ គ្រឹមៗបងភ័យណាស់ស្នេហ៍
នឹកអូនភ្លាមគ្មានបងនៅក្បែរ
តើមាសមេរងាយ៉ាងណា?។

English