Song Title:ព្រាត់ទាំងស្រឡាញ់
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. បងព្រាត់ពីអូនព្រាត់ទាំងស្រឡាញ់
ហើយបងចុះចាញ់ក្ដីស្នេហ៍ដែលបងប្រាថ្នា
បើទ្រាំទៅទៀតក៏ឥតខ្លឹមសារ
ក្នុងភពស្នេហាសែនក្ដៅ។
២. បងព្រាត់ពីអួនព្រាត់ទាំងទឹកភ្នែក
ចម្រៀងថ្ងៃស្អែកក៏នៅមានន័យហ្មងសៅ
គេចមិនផុតទេអន្លង់ស្នេហ៍ជ្រៅ
ស្រមៃស្រែកហៅតែអូន។
៣. កែវភ្នែកធ្លាប់សម្លឹង
ទោះបីខឹងភក្ត្រមិនដែលស្រពោន
មិននឹកស្មានថាព្រាត់អូន
ជីវិតដូចក្បូនលូនរសាត់គ្មានត្រើយ។
៤. ឈ្មោះអូនដួចផ្កាបងបូជាព្រះ
បងស្រឡាញ់ណាស់មិនចង់ឃ្លាតពីចិត្តឡើយ
ពេលនេះស្រែកហៅឥតឮសូរឆ្លើយ
អស់ហើយសេចក្ដីសង្ឃឹម។
បន្ទរ ៣.