Khmer Oldies

Wat-Phnom CD # 153
កម្រងចម្រៀងជ្រើសរើសចំរុះ
កុំបំភ្លេចអូន
Artist: រស់ សេរីសុទ្ធា
First Verse: បងឃ្លាតឆ្ងាយទៅ ដួងចិត្តអូន នៅរង់ចាំតែប្រុសស្នេហា
Lyric
១. បងឃ្លាតឆ្ងាយទៅ ដួងចិត្តអូន
នៅរង់ចាំតែប្រុសស្នេហា
បងកុំបំភ្លេចពាក្យពេចន៍ដែលបានសន្យា
ចិន្ដាអូនផ្សងចាំ បងវិលមកវិញ។
២. ច្រើនថ្ងៃមកហើយ ទ្រូងឥតស្បើយ
ចិត្តអូនសែនទុក្ខទោម្នេញ
ចន្ទ្ររះលឹមៗចេញពន្លឺភ្លឺព្រឹមៗ
ចន្ទ្រាខ្ពស់សន្លឹម ឲ្យខ្ញុំគេងឱបទុក្ខព្រួយ។
៣. ឬបងបំភ្លេចអូនហើយ
ភ្លេចអស់ទាំងចម្លើយ ឆ្លើយឆ្លងរកគ្នា
យប់នេះអូនគេងកំព្រា
ឱ!ប្រុសស្នេហា ប្រុសបងអូនអើយ ហ៊ឺ...។
៤. បើសិនជាបង បំភ្លេចអូន
ខ្សែជីវិតអូនសូន្យទៅហើយ
សូមប្រុសបងវិលមកវិញកុំនៅកន្តើយ
អូនរង់ចាំកៀកកើយ
បងអើយវិលមកណាស្នេហ៍។
បន្ទរ៖ ១-៤
