Song Title:ពោះម៉ាយខាន់ស្លា
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១ ឆ្ងាញ់ណាស់ទៅឬទឹកប្រាក់បីលាន ភ្លេចល្អត្រដរចង់មាន
ឃើញប្រាក់ស្រេកឃ្លានហ៊ានលក់កូនស្រី កោតណាស់ក្រឡាស់ប្រែផ្លាស់សម្ដី
អស្ចារ្យរោងការសង់ថ្មី ឲ្យភ្ញៀវប្រុសស្រីចំអកឡកឡឺយ ។
២ ខំចែកសំបុត្រអាពាហ៍ពិពាហ៍ ហៅអស់ញាតិមិត្តមីងមា
អួតប្រាប់គេថាការខ្ញុំធំណាស់ ថ្ងៃលើកជំនូនគេជូនដេរដាស
ខ្ញុំដើរឫកដូចអង្គម្ចាស់ សប្បាយចិត្តណាស់គេបាំងឆត្រឲ្យ ។
៣ ក្បួនហែដល់ផ្ទះខាងស្រី រឹតតែរំភើបហឫទ័យ
នឹកឃើញពរជ័យថ្ងៃបាចផ្កាស្លា ពុទ្ធោ!ស្រាប់តែផ្ទុះហេតុអស្ចារ្យ
គេសងថ្លៃបណ្ណាការ គេថាលែងការកូនឲ្យខ្ញុំហើយអឺអើយ ។
៤ មឈូសដល់ប៉ាឆាគេថាមិនដុត គេខ្ញុំប្រុសណាមិនស្លុត
ខ្មោចហែទៅដុតហែខ្មោចមកវិញ តឹងទ្រូងស្ទើរធ្លាយនិយាយមិនចេញ
ខ្មាសគេពេញក្រុងភ្នំពេញ ទោម្នេញនឹងឈ្មោះពោះម៉ាយខាន់ស្លា៕