Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ពេល​អូន​ឡើង​យន្តហោះ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

(១) . ពេលអូននាំភ្លៀវចូលក្នុងយន្តហោះ អូនងាកមកញញឹមយ៉ាងស្រស់ ឱ្យបងអាឡោះអាល័យ
អូនលើកដៃលា យន្តហោះបិទទ្វារប ងខានឃើញស្រី យន្តហោះស្រែករោទ៍ខ្ទ័រដី ហើយនាំស្រីឡើងលើវេហាស៍។

(២) . បងឈរមើលអូនផុតកន្ទុយភ្នែក បងនៅដីអូននៅលើមេឃ យើងបែកពីគ្នាហើយស្នេហ៍
បងគិតអូនណាស់ បងខំបន់ព្រះឱ្យលោកជួយថែ កែវកល្យាណបានជួបតែ នឹងក្តីសុខផុតភ័យ។

(៣) . គិតទៅក្នុងមួយថ្ងៃបីដង អូនបានបែកពីបង ឱ្យបងព្រួយបីដងដែរ បងព្រួយខ្លាច
អូនឈឺលើមេឃណាស្នេហ៍ គ្មានអ្នករក្សាថែ ថ្នមមាសមេដូចជារៀមរ៉ា។

(៤) . ពេលឃើញយន្តហោះចុះមកម្ដងៗ រៀមស្ទុះរកតែកែវនួនល្អង ភ័យផងអរផងកែវអ្ហើយ
តែបើឃើញអូន មុខមិនស្រពោនញញឹមឆ្លងឆ្លើយ គឺមានន័យថាបានសុខហើយ អូនអ្ហើយ បងសប្បាយណាស់ ។

English