Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ពេល​ដែល​ត្រូវ​យំ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

I. ចម្រៀង​ដែល​លាក់ ទុក​មក​ជា​យូរ ពេល​នេះ​ស្រែកថ្ងូរ ទ្រហោរ​ទួញ​យំ
ទឹកភ្នែក​មួយ​តក់ ស្រក់​ថ្លែង​ប្រាប់​ខ្ញុំ ថា​ខ្ញុំ​ជាតិ​នេះ មាន​កម្ម​ស្នេហា ។

II. មិន​គួរ​ផ្លាស់​ចិត្ត ផ្លាស់​ឥត​ប្រណី មិន​គួរ​ចិត្ត​ស្រី​ខ្វះ​ក្តីមេត្តា
ចិត្ត​ហ៊ាន​លួច​មាន​សង្សារ នេះ​ឬ​ដែល​ថា ស្នេហា​ភក្តី? ។

R. នឹក​ឡើង ហួសចិត្ត គួរ​គិត​មិនដល់ ថា​ចិត្ត​និមល ស្រាល​ជាង សំឡី
វិជ្ជរា​ហោះហើរ ដូច​សត្វ​បក្សី មាន​ថ្មី​ចោល​ចាស់ ផ្លាស់​តាម​តែ​ចិត្ត ។

III. ពេលនេះ ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​យំ ពេល​កើត​ទុក្ខ​ធំ ក្នុង​រឿង​ជីវិត គ្មាន​សង្ឃឹម​ទេ
ថា​បាន​ស្នេហ៍​ស្និត ណ្ហើយ​ទ្រាំ​ជាំ​ចិត្ត តាមកម្ម វាសនា ។

English