Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ផ្ទះផ្សារ​ប្រាំ​ខ្នង

Wat-Phnom CD # 74
កម្រង​ចម្រៀង​ជ្រើសរើស​ចំរុះ

ផ្ទះផ្សារ​ប្រាំ​ខ្នង

Artist: ស៊ីន ស៊ីសាមុត

Genre: Roamvong Folk

First Verse: ចុះ​បង​សូម​សួរ​ស្រី ⁣តើ​អូន​ឈ្មោះ​អី​សូម​ប្រណី​ប្រាប់​ផង

Lyric

១. (ប) នែ!បងសូមសួរស្រីតើអូនឈ្មោះអីសូមប្រណីប្រាប់ផង
នែ!បងសូមសួរស្រីតើអូនឈ្មោះអីសូមប្រណីប្រាប់ផង
(ស) ខ្ញុំមិនខ្ចីនឹងឆ្លើយឆ្លង ទេ! ទេ! មិនត្រូវការឆ្លើយឆ្លង
បើឆ្លើយបានម្ដង នាំតែបងបានចិត្តមិនត្រូវការឆ្លើយឆ្លង
បើឆ្លើយបានម្ដង នាំតែបងបានចិត្ត។

២. (ប) កុំនិយាយដូច្នោះ បងសួរដោយស្មោះ សូមតែអូនអាណិត
កុំនិយាយដូច្នោះ បងសួរដោយស្មោះ សូមតែអូនអាណិត
(ស)អូនខ្លាចតែមិនពិត ទេ! ទេ! ខ្លាចណាស់ ពាក្យមិនពិត
នាំតែឲ្យបង់ចិត្ត ព្រោះតែក្ដីស្នេហាខ្លាចណាស់ ពាក្យមិនពិត
នាំតែឲ្យបង់ចិត្ត ព្រោះតែក្ដីស្នេហា។

៣. (ប) បើមិនជឿចិត្តបង ផ្ទះផ្សារប្រាំខ្នងមានទាំងប្លង់កុងត្រា
បើមិនជឿចិត្តបងផ្ទះផ្សារប្រាំខ្នងមានទាំងប្លង់កុងត្រា
បងស៊ីញ៉េជូនជីវ៉ាទៅ ទៅ កាត់ឈ្មោះដល់សាលា
ឲ្យតែស្នេហាជីវ៉ាអូនបានបងកាត់ឈ្មោះដល់សាលា
ឲ្យតែស្នេហាជីវ៉ាអូនបានបង(ស) បើពិតដូចវាចា
(ប+ស) យើងរួមស្នេហាលុះត្រាអវសាន។

YouTube Video