Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ផ្ញើ​ប្រាណ​លើ​ផ្កា​ឈូក​ស

Artist: ស៊ីន ស៊ីសាមុត

Genre: Slow

Lyric

១. ភ័ព្វសំណាងបណ្តាលឲ្យបាន
ជួបភក្ត្រកល្យាណផូរផង់
អូនល្អដូចចន្ទដែលរះត្រចង់
បានឃើញចិត្តប៉ងចង់ថ្នាក់ថ្នម។

២. ខ្ញុំស្រឡាញ់ស្មើហឫទ័យ
មិនរានឹងក្ស័យឡើយម៉ុម
ទោះមានរបងបិទបាំងជិតជុំ
ក៏រៀមនៅចាំៗស្នេហ៍គ្រប់គ្រា។

៣. ឃើញហ្វូងផ្កាយចោមចង
រៀមមួហ្មងប្រចណ្ឌដួងជីវ៉ា
ក្រអូបក្លិនតាមវាតា
រៀមខ្វល់ឱរាព្រោះស្នេហាស្រីថ្លៃ។

៤. ព្រោះស្រឡាញ់ទើបរៀមកង្វល់
ដួងចិត្តអំពល់រីងរៃ
ស្តាប់បណ្តាំបងសន្យាណាថ្លៃ
ជាតិនេះគឺស្រីដែលបងផ្ញើប្រាណ។

បន្ទរ ៣.

English