Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ផ្កា​អ្វី

Artist: ស៊ីន ស៊ីសាមុត

Genre: Roamvong

Lyric

១. ⁣(ប) អូនមើលក្នុងសួន ផ្កាគ្រប់ចំនួនរីកស្រស់អស្ចារ្យ
តើស្រស់ជីវ៉ា អូនប្រាថ្នាបុប្ផាអ្វីដែរ
ប្រាប់មកនួនល្អង រៀមបងបេះជូនមាសមេ
ប្រាប់ភ្លាមមកមាសស្នេហ៏ កុំឆ្លើយថាទេណាស្រី ⁣។

២. ⁣(ស) ផ្កាអើយអើយផ្កា ស្រលាញ់តែផ្កាចំប៉ី
បើបងស្រលាញ់ស្រី អញ្ជើញប្រុសថ្លៃបេះឲ្យអូន
ប. កុំព្រួយឲ្យសោះ មិនថ្ចីចាំប្រុសបេះជូននួនល្អង
រួចហើយរៀមបង សូមសំណងវិញហើយណាស្ងួន ⁣។

៣. ⁣(ស) ចង់បានសំណង អូនសងវិញគប់ចំនួន
ស្រលាញ់ផ្កាអ្វីស្ងួន ⁣សូមប្រាប់អូនបេះជូនភ្លាម
ប. ផ្កាអើយអើយផ្កា ស្រលាញ់តែផ្ការំដួល
តើស្រស់និមល អូនព្រមទទួលបេះឲ្យទេ ⁣។

R. (ស) នេះនែ៎រំដួលសូមបងទទួលយកទៅថើបចុះ
តែកុំបង់បោះពេលផ្កានោះ អស់សម្រស់ស្នេហ៏
ប. កុំព្រួយកុំភ័យ ផ្កាស្រីក្រអូបជាងគេ
ពិតជាមិនចេាលទេ ថ្នមថែរហូតតទៅអើយ

(ប+ស) ផ្កាអើយអើយផ្កា ស្រលាញ់តែផ្កាក្ដាំងងារ
យើងពីរអង្គា បបួលគ្នាទៅលេងឋានសួគ៌ ៕

English