Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ផ្កា​សណ្ដាន់

Wat-Phnom CD # 58
ស៊េរី "រំដួល​ស្ទឹង​សងែ្ក"

ផ្កា​សណ្ដាន់

Artist: ប៉ែន រ៉ន

Genre: Roamvong Folk

First Verse: សារ៉ាវាន់​អើយ​សារ៉ាវាន់ ⁣សកវាទ៍​ឱ​ណែ​ផ្កា​សណ្ដាន់ ⁣មាន​គេ​ប្រកាន់​តែ​អូន​ប្រកែក

Lyric

(រួម)សារាវ៉ាន់ អើយសារ៉ាវ៉ាន់....  ១) សកវាទិ៍ឱណាផ្កាសណ្តាន់មានគេប្រកាន់ តែអូនប្រកែក  អូនមិនស្ម័គ្រទេ សណ្តាន់បាក់មែក ជាប់ចិត្តសណ្តែកកំពុងបោះត្រួយ  (រួម)សារាវ៉ាន់ អើយសារ៉ាវ៉ាន់....  ២) អំពិលលាស់ថ្មីខ្ញុំមិនខ្ចីមើលផង ស្រណោះអន្ទងអីសណ្តាន់មួយ '  សណ្តែកចេញគួ ធ្វើអោយអូនព្រួយ ខ្លាចខ្យល់រំជួយរបេះចោលទង  (រួម)សារាវ៉ាន់ អើយសារ៉ាវ៉ាន់....  ៣) ឆ្នាំនេះទឹកធំអូនក្រមុំហើយ បើមើលឃើញត្រើយអូនតោងក្បូនឆ្លង  ទៅបេះសណ្តាន់ជួបមុខប្រុសបង សូមផ្តាំទៅផង ឈប់ប្រកែកហើយ  (រួម)សារាវ៉ាន់ អើយសារ៉ាវ៉ាន់....  ៤) ស្រស់ទងវងស្រស់ដូចផ្តាសណ្តាន់ អូនឈប់ប្រកាន់ដូចមុនដូចក្រោយ  សណ្តែកចេញផ្លែចាំការយើងហើយ ឱប្រុសបងអើយ ចូលស្តីអូនទៅ  (រួម)សារាវ៉ាន់ អើយសារ៉ាវ៉ាន់....

YouTube Video