Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ផ្កា​រីក​លើ​មេឃ

Artist: រស់ សេរីសុទ្ធា

Genre: Slow

Lyric

ហ៊ឺ...ហ៊ឺហ៊ឺហ៊ឺហ៊ឺ...ហ៊ឺហ៊ឺហ៊ឺហ៊ឺ...ហ៊ឺហ៊ឺហ៊ឺ

១. បងអើយឃើញទេផ្កាអ្វីចម្លែក
រីកកណ្ដាលមេឃៗពណ៌ខៀវខ្ចី
គឺជារូបអូនហើយណាពិសី
សម្លឹងមកដីបក់ដៃហៅបង។

២. ពពកហៅអូនឲ្យនៅជាមួយ
ខ្យល់ជំនោរជួយឲ្យអូនហោះហើរ
គិតទៅអូនដូចជានៅឋានលើ
មើលបងនៅដើរនាឋានកណ្ដាល។

៣. ចង់នៅលើមេឃតែមេឃខ្វះស្នេហ៍
អូនមិននៅទេមេឃធំគ្មានន័យ
ស៊ូនៅក្នុងខ្ទមគេងជិតប្រុសថ្លៃ
ស្ដាប់សម្ដីស្នេហា
បងកុំក្បត់អូនណ៎ាជីវ៉ា ហ៎ា...មេត្តាអូន។

៤. លឿនឡើងខ្យល់អើយជួយច្រានខ្ញុំផង
បងអើយៗបងចាំទទួលអូន
ផ្ការីកលើមេឃធ្លាក់ដល់ដៃស្ងួន
ជួយស្ទួយស្នេហាភក្ត្រាអូនផង។

បន្ទរ ៣.

English