Song Title:ផ្ការីកក្នុងចិត្ត
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១ - កាលរឿងរំដួលជ្រួលតាមគេថា ដល់រឿងបុប្ផាបានឃើញផ្ទាល់ភ្នែក
ផ្ការីកក្នុងចិត្តផ្កាឥតមានមែក មានក្លិនចម្លែកតើផ្កាឥតមែកដើមដុះឯណា
២ - តាមពិតបុប្ផាជាឈ្មោះស្រស់ស្រី ធ្វើឲ្យកវីញាប់ញ័រចិន្ដា
កវីអភ័ព្វជាប់ចិត្តប្រាថ្នា ហ៊ានយកសង្ខារផ្ដាច់ឲ្យមរណាប្ដូរស្នេហ៍នឹងស្រី
បន្ទរ - បងសូមលន់តួសួរអូនបុប្ផា សូមពៅមេត្តាសន្ដោសប្រណី
សូមអូនអាណិតដល់ចិត្តកវី ទោះរូបបងក្ស័យក៏នៅតែស្ម័គ្រ
៣ - ក្នុងនាមចិត្តប្រុសដែលស្មោះដូចបង ឱបផ្កាទាំងទងលើទ្រូងមរណៈ
នៅមុខផ្នូរបងចារឈ្មោះវរលក្ខណ៍ ថារូបបងស្ម័គ្រចង់នៅរួមរក្សនឹងអូនបុប្ផា ៕