Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ផ្កា​របស់​មិត្ត​ខ្ញុំ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

I. ចង្អៀតចង្អល់ ខ្វល់ក្នុងឱរា ដោយសាររឿងផ្កា របស់មិត្រខ្ញុំ ត្រូវព្យុះតណ្ហា
ឆាបឆេះបង្ខំ ភ្លេចភ្លាំងអារម្មណ៍ ប្រែប្រួល តាមកម្មវាសនា ។

II. ខ្ញុំសូមប្រាប់ថា ផ្កាមិត្រខ្ញុំអើយ កុំបណ្តោយឡើង ឲ្យកាមតណ្ហា ដឹកនាំឲ្យខ្លួន
ភ្លេចក្បួនតម្រា ដល់សូន្យសង្ខារ មានតែអវិចីយ៍ទទួល ។

R. ថ្វីមិនអាណិត ពេលដែលស្រីយំ សម្តីស្រីម៉ុម រអាក់រអួល
គ្រានោះចិត្តខ្ញុំ សឹងតែប្រែប្រួល ភ្លើងកម្មឆេះឆួល ដុតរោលឱរា ។

III. ទទួលមិនបានៗ ក្នុងចិត្តរាប់អាន រាប់អានជាគ្នា
កុំតូចចិត្តថ្វី ណាថ្លៃពំងា ព្រោះអ្នកជាផ្កា ជាផ្ការបស់មិត្រខ្ញុំ ៕

English