Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ផ្កា​ក្រពុំ​ជាប់​ទង

Artist: ស៊ីន ស៊ីសាមុត

Genre: Slow

Lyric

១. បុប្ផាតែមួយព្រួយខ្លាចមិនបាន
បុប្ផាលាក់ប្រាណមិនងាយបានយល់
ជាច្រើនខែឆ្នាំរងកម្មអំពល់
ខ្លាចមិនបានយល់មិនបានស្គាល់ប្រាណ។

២. រសៀលផ្កាអើយផ្កាអូនចោលក្លិន
ឱ្យបងសុបិន្តក្លិនកែវកល្យាណ
បងត្រេកអរក្រៃហួសនិស្ស័យស្មាន
ចង់ឈោងដៃកាន់ខ្លាចផ្កាស្រពោន។

៣. ផ្កាអើយផ្កាខ្ញុំក្រពុំជាប់ទង
ជាតិនេះរៀមផ្សងឲបានជួបអូន
ទោះជាផ្កាធ្លាក់បាក់មែកស្រពោន
អូនអើយបងចាំថែទាំរាល់ថ្ងៃ។

៤. ផ្កាប្រចាំចិត្តអម្រិតស្នេហា
បងសូមសច្ចាស្នេហាលុះក្ស័យ
បងពិតជាស្មោះជាងនាងកង្រី
បងច្បាស់ជាក្ស័យបើមិនបានថ្លៃអើយ។

បន្ទរ ៣.

English