Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ផឹក​ស្រា​បំភ្លេច​ទុក្ខ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

(១) . គេថាបើផឹកស្រាទៅ អាចបំបាត់នូវក្តីទុក្ខ ខ្ញុំផឹកទាល់តែស្ពឹកមុខ ទុក្ខនៅស្រាយមិនបាន ក្នុងកែវឃើញភក្ត្រកល្យាណ អូនសើចញញឹមដាក់បង ចាក់ស្រាថែម ថែមច្រើនដង ស្រាបញ្ចេញជាតិល្វីងពេញកែវ ល្វីងពេញកែវបងណាអូន។

(២) . បងស្មានថាផឹកស្រាទៅ អាចមើលឃើញនូវរឿងដើម តែប្រែជាថប់ដង្ហើម មើលអ្វីក៏មិនច្បាស់ ភ្នែកព្រិលមើលមិនស្រឡះ នេះជាស្រាឫទឹកភ្នែក ទឹកភ្នែកហូរមកសង្វេគ ប្រែជាប្រៃលាយល្វីងពេញកែវ ប្រៃល្វីងពេញកែវណាថ្លៃ។

(៣) . ទីបំផុតដោះស្រាយមិនបាន ទុក្ខពេញប្រាណរាល់ថ្ងៃ នេះជាកម្មពៀរឫអ្វី បានជាយ៉ាងដូច្នេះ ទ្រូងក្តៅក្រហាយស្ទើរឆេះ ស្ទើររលេះធ្លាយឱរ៉ា ចេះតែផឹក ផឹកលុះត្រា តែវង្វេងអស់ស្មារតី ព្រោះរូបស្រីដែលបងស្រលាញ់ ។

English