Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ផាត់ជាយ​បណ្ដូល​ចិត្ត

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១.​ ⁣ដួងច័ន្ទអើយ រះខ្ពស់នៅឆ្ងាយសន្លឹម
ស្រស់ញញឹម ប៉ប្រិមដូចវង់ភ័ក្រ្តស្រី
ពេលឃើញភ្លាម ចិត្តរៀមលបគួចមេត្រី
អូនល្អលើសស្រី ផុតនិស្ស័យបងប្រាថ្នា

២. ⁣ពេលអូនខឹង អូនល្អលើសមួយកម្រិត
ធ្វើអោយចិត្ត បងរឹតតែកួចស្នហា
កែវភ្នែកអូន ចាំងឆ្លុះរស្មីភ្លឺថ្លា
នាំអោយចិន្តា បងរឹតតែស្រលាញ់ស្រី

៣. ⁣អូនផាត់ជាយព្រះពាយមានប្រាប់អូនទេ
ថាបងស្នេហ៍ ចង់តែកៀកកើយថ្នមបី
បើជាតិនេះ ផាត់ជាយអូនមិនប្រណី
រៀមស៊ូក្ស័យ ជីវិតដែលឥតខ្លឹមសារ

៤. ⁣ដួងច័ន្ទអើយ ច័ន្ទរះបំភ្លឺចិត្តខ្ញុំ
ដែលរស់ទ្រាំ ក្រៀមក្រំរងក្តីទុក្ខា
ពេលឃើញភ្លាម ទ្រូងបងកញ្ជ្រោលស្នេហា
មេត្តាៗយល់ដល់ចិន្តារៀមផង ⁣៕

English