Khmer Oldies

Wat-Phnom CD # 121
កម្រងចម្រៀងជ្រើសរើសចំរុះ
ប្រុសដែលក្បត់ចិត្តអូន
Artist: រស់ សេរីសុទ្ធា
Writer: វ៉ោយ ហូរ
Genre: Bolero
First Verse: តើអ្នកណាមួយដែលក្បត់ចិត្តអូន
Lyric
១. តើអ្នកណាមួយដែលក្បត់ចិត្តអូន
គឺរូបប្រុសស្ងួនដែលអូនសែនស្រឡាញ់
បានស្ដាប់សម្ដីផ្អែមឈ្ងុយគួរឲ្យឆ្ងាញ់
ឫកក្និកក្នក់ ក្និកក្នក់គួរឲ្យស្រឡាញ់
ស្រឡាញ់ទាល់តែខូចចិត្ត។
២. មិននឹកស្មានសោះថាបងក្បត់អូន
ស្មានតែប្រុសស្ងួនស្រឡាញ់រូបអូនពិត
មេឃមីរស្រឡះប្ដូរផ្លាស់ជាងងឹត
គិតៗទៅគួរឲ្យឈឺចិត្ត
ឈឺចិត្តបំភ្លេចមិនបាន។
៣. ប្រុសដែលក្បត់ចិត្ត ក្បត់ចិត្តខ្ញុំ
ចិត្តខ្ញុំឈឺយ៉ាងណា
ខ្មាសគេមិនហ៊ានប្រាប់នរណា
ទ្រូងខ្លោចផ្សា ឈឺ...
ឈឺចិត្តម្នាក់ឯង។
៤. តែនៅស្រឡាញ់នៅនឹកនៅស្ដាយ
តែដូចជាស្ដាយផ្កាយរះលើវេហា
ពពកជន់ជោរអស់ហើយក្ដីស្នេហា
ទឹករលកលាយទឹកនេត្រា
កាន់ទុក្ខស្នេហាក្បត់ចិត្ត។
បន្ទរ ៣.
