Song Title:ប្រវាស់ស្រែប្រាំង
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. ស្រែកេរពីឪនៅក្បែរផ្ទះស្រី រំលងដើមជ្រៃថ្លៃធ្លាប់យោលទោង ថ្ងៃមុនជួបបងដងទឹកអណ្ដូង ចេកចេញត្រយូងអូនប្លែកសន្ធឹក អើយសន្ធឹក ២. បងដឹកគោញីឲ្យស៊ីល្បាស់ព្រេច ឃ្លាំចាំជានិច្ចរាល់ពេលល្ងាចព្រឹក បានឃើញអូនម្ដងបងសែនរលឹក ចិត្តអង្គួញនឹកព្រោះតែប្រាថ្នា អើយប្រាថ្នា ---- ភ្លេង ---- ៣. ស្រែបងស្រែប្រាំងបាំងម្លប់សង្កែ រនោចដើមខែចន្ទរះភ្លឺថ្លា ស្រូវស្រែបែកគុម្ពម៉ុមបែកចិន្ដា ឲ្យបងខ្លោចផ្សាក្នុងស្រែជម្រៅ អើយជម្រៅ ៤. ប្រវាស់ស្រែម្ដងបងសែនខ្មាសញាតិ សង្សារប្រែស្នៀតសុំខ្ញុំចែកផ្លូវ ម្លប់ជ្រៃធ្លាប់ជ្រកត្រជាក់ប្រែក្ដៅ មេឃគ្រាន់តែខ្មៅនៅរាំងដដែល អើយដដែល ។