Khmer Oldies

Wat-Phnom CD # 31
កម្រងចម្រៀងជ្រើសរើសចំរុះ
ប្រវត្តិស្នេហ៍កម្ម
Artist: រស់ សេរីសុទ្ធា
First Verse: ខ្ញុំចង់តែរត់ឲ្យផុតទ្វីបលោក
Lyric
I. ខ្ញុំ ចង់តែរត់ឲ្យផុតទ្វីបលោក លាងក្ដីសោយសោក បេះដូងគ្រាំក្រៀម
ព្រោះប្ដីចិត្តចើកឲ្យខ្ញុំចុកឈាម ខ្ញុំព្រាត់ក្នុងនាម ភក្ដីស្នេហា។
II. ខ្ញុំ ខំស្រែកច្រៀងប្រវត្តិស្នេហ៍កម្ម បំពេរផ្ដែផ្ដាំ តាមខ្សែជលសារ
សមុទ្រធំធេងអូនរែងទុក្ខា ដូចចិត្តសាវា មិនស្កប់នឹងស្នេហ៍។
R. ទុំទាវរឿងចាស់ ខ្ញុំខ្មាស់អនេក ស្នេហ៍ខ្ញុំរឿងប្លែក ប្ដីចិត្តប្រួលប្រែ
ជឿតាមហោរ៉ា ថាខុសឆ្នាំខែ ជឿតាមពាក្យម៉ែ ឆ្លើយថាគូកម្ម។
III. ខ្ញុំច្រៀងរៀបរាប់រឿងអភ័ព្វស្នេហ៍ រឿងប្រុសគេចកែ បំភ្លេចបណ្ដាំ
ស្រឡាញ់ស្រីក្មេង លួចលាក់ច្រើនឆ្នាំ ប្រវត្តិស្នេហ៍កម្ម បានប្ដីចិត្តចើក៕
