Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:កុំ​ជឿ! កុំ​ជឿ!

Artist: ស៊ីន ស៊ីសាមុត

Genre: Chapei

Lyric

១-អើអើងអើយ លើកហត្ថឡើងប្រណម្យ បង្គំអស់ញាតិទាំងប្រុសស្រី(ពីរដង)
ស្តាប់ចម្រឿងខ្ញុំច្រៀងចាប៉ី បើមានទាស់អ្វីសូមប្រណីផង ចឺណានាងណា បើមានទាស់អ្វី សូមប្រណីផង។

២- អើអើងអើយ ព្រោះខ្ញុំនៅកំលោះ ស្រណោះផងចុះបើខុសឆ្គង (ពីរដង) ទើបនឹងជួបអស់លោកម្តង បំណងច្រៀងជូនអស់លោកកំសាន្ត ចឺណានាងណា បំណងច្រៀងជូនអស់លោកកំសាន្ត។

៣- អើអើងអើយ ខ្ញុំជាសុភាពបរុស មិនចូលចិត្តសោះស្រាកញ្ឆាសៅម៉ាន (ពីរដង) អាណិតខ្ញុំសុំរាប់អាន ប្រុសស្រីគ្រប់បា្រណកុំប្រកាន់អី ចឺណានាងណា ប្រុសស្រីគ្រប់ប្រាណកុំប្រកាន់អី។

៤- អើអើងអើយ តទៅខ្ញុំសូមច្រៀង ចម្រៀងរៀបរាប់ពីស្រីៗ (ពីរដង) មាននាងខ្លះនឹកចង់បានប្តី ជាន់ចានជាន់ល្អីទាល់តែបាក់បែក ចឺណានាងណា ជាន់ចានជាន់ល្អីទាល់តែបាក់បែក។

៥- អើអើងអើយ នាងខ្លះចង់បានប្តីក្មេង បើប៉ះដៃក្រងែងកុំអោយតែដងវែក (ពីរដង) បើច្រមុះក្រពិតសូមអោយតែជាភ្នែក នាងខ្លះចង់ប្លែកចង់បានអើគ្រូសូត្រ ចឺណានាងណា នាងខ្លះចង់ប្លែកចង់បានគ្រូសូត្រ។

៦- អើអើងអើយ ខ្លះចង់បានប្តីហ៊ឺហា បើសិនផឹកស្រាអោយតែផឹកស្លូត (ពីរដង) បើចេះភរកុំអោយ តែលាយភូត បើទុកជាមុខខ្មូតកុំអោយតែកើតស្រែង ចឺណានាងណា បើទុកជាមុខខ្មូតកុំអោយតែកើតស្រែង ។

៧- អើអើងអើយ លោកអ្នកគិតមើលចុះ ស្រីៗទាំងអស់គិតខុសមិនបាច់ថ្លែង (ពីរដង) បែរមិនស្រលាញ់ខ្ញុំ ខ្ញុំនៅម្នាក់ឯងស្វែងរកគូព្រេងៗឯណាទៀត ចឺណានាងណា ស្វែងរកគូព្រេងៗឯណាទៀត?

៨- (សាម៉ន) ឈប់! ឈប់សិន!!! ហាអើអើងអើយ អស់លោកកុំជឿអី មនុស្សនេះចង្រៃចិត្តចោលម្សៀត (ពីរដង) មានប្រពន្ធហើយចង់បានប្រពន្ធទៀត មារយាទបែបហ្នឹងដេញចេញទៅ .
(សាមុត) ចឺណានាងណា អញមិនទៅ អញមិនទៅ!

៩- (សាមុត) អើៗៗអើយ តើឯងមកពីណា មើលអញដូចជាខ្មាំងសត្រូវ? (ពីរដង)
(សាម៉ន) នែ! សុំប្រាប់អោយហើយទៅ ប្រពន្ធហៅអោយទៅផ្ទះ យ៉ឺណាៗនាងណា ប្រពន្ធហៅអោយទៅផ្ទះ!

១០-(សាម៉ន) អេហាអើអើងអើយ!!! អស់លោកសុំកុំជឿ.
(សាមុត) នែ! អាកន្តឿកុំថាតែផ្តាស់! .
(សាម៉ន)អស់លោកសុំនែកុំជឿ!!!
(សាមុត)នែអាកន្តឿកុំថាតែផ្តាស់! នែ! លោកបង កុំមុខក្រាស់ មានប្រពន្ធស្មោះ កុំអួតថាកម្លោះអី ចឺណានាងណា មានប្រពន្ធស្មោះកុំអួតថាកម្លោះអី។

English