Khmer Oldies

Wat-Phnom CD # 14
ចម្រៀងគង្គ-ប៊ុនឈឿន
ប្រជ្រុយស្នេហា
Artist: ស៊ីន ស៊ីសាមុត
Writer: គង្គ ប៊ុនឈឿន
First Verse: ពូជបងជាពូជធ្លាប់ឆ្វាក់
Lyric
១. ពូជបងជាពូជធ្លាប់ឆ្វាក់ មារបងបួនប្រាំនាក់ ស្រីតាមស្ម័គ្ររាប់ផ្លូន (ពីរដង) ដើរទៅណាស្រីតាមដូចហែរក្បួន ដល់កាត់មកកូនបីបួនយ៉ាងតិច ពូជហ្នឹងមិនដឹងយ៉ាងម៉េច ញាក់ដាក់ស្រីបន្តិច វេចបង្វេចឡើងផ្ទះ ។
២. ឯបងគ្រូទាយអោយថា មានប្រជ្រុយស្នេហា ឆ្វាក់អស្ចារ្យជាក់ច្បាស់ (ពីរដង) មានប្រពន្ធដូចជើងម្រើមព្រះ សំបូរខ្លាំងណាស់ ទាយអោយច្បាស់យ៉ាងហ្នឹង ព្រួយណាស់ប្រពន្ធច្រើនម្ល៉ឹង មកតែពីពូជហ្នឹង ឆ្វាក់អញ្ចឹងណាអូន ៕
