Song Title:បេះផ្កាក្នុងបឹង
Artist: រស់ សេរីសុទ្ធា
Genre: Roamvong Folk
Lyric
I.ខ្ញុំចង់បេះផ្កាក្នុងបឹងបើបេះបានផ្កាហ្នឹងអូនស្រឡាញ់បង (២ដង)
អូនចង់បេះយកតែផ្កាចំផ្លងតែខ្លាចសត្វខ្យងវាមកប៉ុនប៉ងខាំដៃ
ទឹកជ្រៅសែនជ្រៅ ជ្រៅណាស់ប្រុសថ្លៃសូមបងតោងដៃឲ្យអូនបេះផ្កាផង។
II.បងមើលដើមកំពីងពួយវាកំពុងបោះត្រួយផ្ការីករហង់ (២ដង)
ទឹកជ្រៅពេកអូនខ្លាចកន្តេះឡង់កន្តេះឡង់ កន្តេះឡង់ វានៅត្រង់នោះ
អូនមិនហ៊ានចុះខ្លាចប្រុសភ័យភិតក្រែងតែស៊យស៊ុនរបូតអាវពីខ្លួន។
សាដើម ៖(I-II) ជាទីបញ្ចប់៖ II
សម្គាល់៖ ខ្ញុំសរសេរពាក្យ "ចំផ្លង" តាមសំណូរក្នុងទំនុកច្រៀងនេះ ប៉ុន្តែពាក្យនេះ មិនមាននៅក្នុង
វចនានុក្រមទេ មានតែពាក្យ "ប្លុង"។