Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

បំពេ​ទិព្វសូដាចន្ទ

Wat-Phnom CD # 148
ចម្រៀង​ខ្សែភាពយន្ត​ខ្មែរ 

បំពេ​ទិព្វសូដាចន្ទ

Artist: ស៊ីន ស៊ីសាមុត

Writer: ស៊ីន ស៊ីសាមុត

First Verse: អូន​សែន​សប្បាយ​ពេក​កន្លង ⁣ព្រោះ​បាន​អឺយ​រូប​បង​ជា​គូគាប់

Lyric

១. (ស) អូនសែនសប្បាយពេកកន្លង
ព្រោះបានអឺយរូបបងជាគូគាប់
ថ្វីត្បិតរូបបងអឺយខ្សត់ភោគទ្រព្យ
ក៏គង់ជាភព្វសំណាងអូនអឺយ។

២. (ស) កន្ទេលរហែកចានបែកបាក់អឺយ
ក៏ជាមាសប្រាក់មិនសាបសូន្យអឺយ
នេះហើយវិមានអឺយសម្រាប់អូន
ឲ្យតែប្រុសស្ងួនស្ម័គ្រប្រណី។

៣. (ប) បងសែនអាណិតអឺយហើយខ្មាសខ្លួន
ស្រីស្ងួនធ្វើម្ដេចបងក្រក្រី
ចិត្តបងចង់បានគ្រប់អ្វីៗ
បំពេញចិត្តស្រីឲ្យសមអឺយស្នេហ៍។

៤. (ស) ពោលៈ បងអើយអឺយបងអ្នកគេងទៅ
រូបអូននិត្យនៅក្បែរនេះទេ
អូនអង្គុយបក់ថ្នមបំពេ
ប្រុសស្នេហ៏អូនស្មោះអស់ពីប្រាណ។

៥. (ស) បងអើយគេងទៅឲ្យបានស្កប់
អូនគ្របដណ្ដប់ប្រុសអឺយកំណាន់
ផ្ទះយើងលម្អអឺយដោយព្រះចន្ទ
ប្រុសគេងឲ្យបានសុខសាន្តអឺយ។

YouTube Video