Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:បំណុល​ឈាម​ឪពុក

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១(ស) បងអើយ យើងបាននៅជិតគ្នាហើយ តែមិនបានកៀកកើយថ្នាក់ថ្នមកាយា ពីដើមរស់នៅសង្ឃឹមបិតា ពេលនេះវាសនា អូនផ្ញើលើបង។

២(ប) អូនអើយ អូនស្រីកែវកុំសោកា ថ្វីត្បិតតែរៀមរ៉ាដៃជាប់ចំណង បងមានភារៈជាអ្នកគ្រប់គ្រង ចំណោទរៀមបង ត្រូវតែដោះស្រាយ។

៣(ស) បើដូចវាចា នោះអូនមិនគិត ទោះសូន្យជីវិតក៏អូនមិនស្តាយ អូនស៊ូរងកម្មចាំទាំងរីករាយ សុខចិត្តសុខកាយ ស្លាប់ទាំងអស់គ្នា។

៤(ប) ឱ!ពៅបងអើយ ស្រីកុំបារម្ភ បងត្រូវតែខំឆ្លងព្យោមា បំបាត់ឃ្នាងខ្នោះរំដោះពុំងា ជំរះកម្មពៀរសងឈាមគ្រួសារ។

៥(ស) . អូនសូមលើកហត្ថទាំងពីរប្រណម្យ សូមព្រះឥន្ទព្រហ្មព្រមទាំងទេវតា
(ប+ស) ជួយឱ្យសំរេចដូចក្ដីប្រាថ្នា ដើម្បីគ្រួសារយើងសុខសាន្តអើយ ..។

English