Song Title:ប៉ៃលិនព្រលឹងស្នេហ៍
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. ភ្លៀងធ្លាក់ថ្មីៗអោយខ្ញុំទុក្ខព្រួយ ព្រោះតែរូបអូនមួយ ព្រួយអើយសែនព្រួយ យល់តែសុបិន្ត បរឌិននាវរំដួលបៃលិន យើងព្រាត់គ្នាសិន អូនអើ្ហយអើយអូនកុំបំភ្លេចបង ។
២. ដីភូមិរឺត្រែប៉ាហ៊ីខ្ញុុំអើយ បើអ្នកបានលឺហើយ សូមនាំចម្លើយផ្តាំទៅស្រីផង បរតាំងស៊ូភូមិច្រាលអូរតង ធ្លាប់នាំនួនល្អង កំសាន្តសាសងមុជទឹកស្ពានយោល ។
R. ពេលបងឃ្លាតស្រី ចិត្តសែនអាល័យ ថ្លៃអើ្ហយស្រម៉ៃឃើញ តែស្រមោល បរប៉ៃលិនសូមអូនកុំចោល អោយរៀមតែលតោលរស់ក្នុងភពលោកីយ៍ ។
៣. ទូកចាកកំពង់លង់ចោលច្រវ៉ា បងដូចដួងតារា រះឡើងពេលណាខ្វះតែរស្មី អូរតាវ៉ៅបងដៅឈ្មោះស្រី ភ្នំយ៉ាតសាក្សី ថាខ្ញុំស្នេហ៍ស្រីស្នេហ៍លុះអវសាន្ត ៕