Song Title:បើត្រូវព្រាត់គ្នា
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. បើត្រូវព្រាត់គ្នា គ្រានេះហើយម្តេចឡើយនៅថាស្តាយ
ព្រោះចិត្តអូនប្រែហើយ កុំនឹកស្តាយរូបកាយបងគ្មានខ្លឹមសារ ។
២. ព្រាត់ក៏ព្រាត់ចុះ ព្រោះចិត្តយើងបានដើរផ្លូវខុសគ្នា
ផ្លូវអូនយល់ថាត្រូវ ផ្គាប់ចិន្តាសូមកែវពុំងាទៅចុះ ។
៣. បើប្រែជាទុក្ខ សូមកុំវិលមកអោយបងទទួលកំហុស
បំណាច់អូនសម្រេចថាឈានជើងចុះ
បើធ្វើខុស សូមខុសតែម្នាក់ឯង ។
៤. ពេលដែលត្រូវឃ្លាត ឃ្លាតទៅចុះព្រោះគ្មានពាក្យអ្វីថ្លែង
បើត្រូវកាត់ចិត្តចេញ ចោលកន្លែងយើងលែងនឹកនាគ្នាទៅ ៕