Song Title:បើងងឹតកុំភ្លឺ
Artist: ស៊ីន ស៊ីសាមុត
Genre: Slow
Lyric
១. ឱ ធម្មជាតិអើយបង្កើតខ្ញុំហើយ
ម្ដេចឡើយមកប្រល័យ
ឱ្យក្ស័យវិញច្នេះណា
បានយល់ស្នេហាឥឡូវប្រែងងឹតឈឹង។
២. បើប្រែងងឹតៗទៅចុះ
ជាតិនេះបានជាខុស
អស់ហើយក្ដីរំពឹង
ខ្ញុំឈប់ចង់ដឹងឈប់រំពឹងហើយស្នេហា។
៣. ធ្វើម្ដេចនិស្ស័យកម្មតាមផ្ដន្ទា
ជាតិនេះវេទនាគ្រាំគ្រាស្ទើរមរណា
រស់នៅរាល់ថ្ងៃឥតន័យខ្លឹមសារ
ជួបតែស្នេហាហោះហើរដូចផ្សែង។
៤. ភ្លឺហើយងងឹតឥតយល់រស្មី
ស្នេហ៍ហើយប្រែឥតន័យ
រាល់ថ្ងៃទ្រូងចំបែង
តែស៊ូទ្រាំរស់ម្នាក់ឯងតាមព្រេងវាសនា។
បន្ទរ ៣.