Song Title:បួសនាគ
Artist: ស៊ីន ស៊ីសាមុត
Genre: lamleav
Lyric
(ប) បងជិះសេះស ស្រីល្អទូលត្រៃ
អង្ស័កប៉ាក់ស្បៃ ស្រីដេរឲបង
នាគជិះសេះស ដង្ហែរត្រសង
ជើងនាគពាក់កង ហែរបងទៅបួស ។
(ស) ក្បាលអូនទូលត្រៃ ដៃអូនកាន់ផ្កា
បង្គុំអក្ខរា អូនចារឆ្លាក់ឈ្មោះ
បទភ្លេងពិណពាទ្យ ប្រគុំស្រណោះ
នាគអើយទៅបួស មានកិន្នរចាំ ។
(ប) បន្ទរ - សូរសៀងញត្តិនាគ ផ្ញើរពាក្យត្រសង
ពាក្យក្រោយបង្អស់ ទុកជាបណ្ដាំ
លាអូនសាងផ្នួស បួសរំដោះកម្ម
សឹកមុនចូលឆ្នាំ មកដណ្ដឹងស្រី ។
(ស) ចង្ហាន់គ្រប់មុខ គ្របទុកបង្ការ
បារីម្លូរស្លា ផ្កាកាច់ថ្មីៗ
ស្ករតែមានគ្រប់ ឆាន់យប់ឆាន់ថ្ងៃ
ផ្គាប់ផ្គន់អ្នកថ្លៃ កុំបំភ្លេចអូន ៕