Khmer Oldies

Wat-Phnom CD # 53
កាសែតគង្គ-ប៊ុនឈឿនទី១
បូតសណ្ដែក
Artist: ស៊ីន ស៊ីសាមុត
Writer: គង្គ ប៊ុនឈឿន
Genre: Roamvong Folk
First Verse: បូតសណ្ដែក រទេះបាក់ប្រែក ក្របីស្នែងកែក
Lyric
១. (ប) បូតសណ្ដែក រទេះបាក់បែក
ក្របីស្នែងកែក នាងនាវដើរដី
(ស) បូតសណ្ដែក រទេះបាក់បែក
ក្របីស្នែងកែក នាងនាវដើរដី
(ប) អស់ទាំងគេ គេជិះដំរី
នាងនាវដើរដី ជិះឆ្កែកំផើម
(ស) អស់ទាំងគេ គេជិះដំរី
នាងនាវដើរដី ជិះឆ្កែកំផើម។
២. (ប) បូតសណ្ដែក ក្អែបជិះកក្អែក
ក្អែបជិះកក្អែក សេកជិះករុយ
(ស) បូតសណ្ដែក ក្អែបជិះកក្អែក
ក្អែបជិះកក្អែក សេកជិះករុយ
(ប) ទៅវ៉ៃកាតេ នៅផ្ទះទីទុយ
ឆ្កែតឿហៅឆ្កុយទៅពាំមាន់ឆ្កាង
(ស) ទៅវ៉ៃកាតេ នៅផ្ទះទីទុយ
ឆ្កែតឿហៅឆ្កុយទៅពាំមាន់ឆ្កាង។
៣. (ប) បូតសណ្ដែក ទៅលេងវត្តឯក
ទៅលេងវត្តឯក បុណ្យចូលឆ្នាំថ្មី
(ស) បូតសណ្ដែក ទៅលេងវត្តឯក
ទៅលេងវត្តឯក បុណ្យចូលឆ្នាំថ្មី
(ប) ទន្សាយរាំវង់ កន្លង់ផ្លុំប៉ី
ចង្រិតកខ្លី បំភ្លៃចម្រៀង
(ស) ទន្សាយរាំវង់ កន្លង់ផ្លុំប៉ី
ចង្រិតកខ្លី បំភ្លៃចម្រៀង។
៤. (ប) បូតសណ្ដែក គីង្គក់ខំស្រែក
គីង្គក់ខំស្រែក ក្អែកឡកឆៃយ៉ាំ
(ស) បូតសណ្ដែក គីង្គក់ខំស្រែក
គីង្គក់ខំស្រែក ក្អែកឡកឆៃយ៉ាំ
(ប) សេះលោតសប្បាយ ក្នុងបុណ្យចូលឆ្នាំ
ជ្រជុំគ្នារាំ ចង្វាក់រាំវង់
(ស) សេះលោតសប្បាយ ក្នុងបុណ្យចូលឆ្នាំ
ជ្រជុំគ្នារាំ ចង្វាក់រាំវង់។
បន្ទរៈ ៣-៤
